យ៉ោងតាមសម្ដីរបស់លោក Jose Mourinho បានឱ្យដឹងថា លោកមិនមានគម្រោងអនុញ្ញាតអ្នកចាំទី David de Gea ចាកចេញពីក្រុម Manchester United នៅរដូវក្តៅក្រោយទេ។

photo of David de Gea
David de Gea

ពិតណាស់ De Gea ប៉ុន្នានឆ្នាំចុងក្រោយនេះ ក្លឹបយក្សអេស្ប៉ាញ Real Madrid ចង់បានរូបគេជាខ្លាំង ដែលរបាយការណ៍នៅក្នុងប្រទសអេស្ប៉ាញក៏បានលើកឡើងដែលថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាអាចវិលត្រឡប់ទៅកាន់ La Liga នៅចុងបញ្ចប់នៃរដូវកាលនេះ។

គ្រូបង្វឹករបស់ក្រុម Manchester United រូបនេះបាននិយាយក្នុងបទសម្ភាសមួយថា គ្មានឱកាសទេ ដែល De Gea អាចនឹងចាកចេញពីទឹកដី Old Trafford នៅចុងរដូវកាលនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមយ៉ាងណាក៏ដោយ។ ចម្លើយនេះ គាត់ឆ្លើយនៅពេលមានអ្នកការសែតជាច្រើនដែលតាមសួរគាត់ថា តើ De Gea អាចចាកចេញពី Man United ដែរឬទេ ៕

ប្រភពពី៖ Goal