គ្រូបង្វឹករបស់ក្លឹប Manchester United លោក Jose Mourinho បានបង្ហាញពីមូលហេតុមួយ ក្នុងចំណោមហេតុផលសំខាន់ដែលកីឡាករ Alexis Sanchez សម្រេចចិត្តបោះបង់ចោល Arsenal រើសយក Manchester United ។

photo of Alexis Sanchez
Alexis Sanchez of Manchester United

ការពិតណាស កីឡាករអន្តរជាតិឈីលីរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយ ក្រុមបិសាចក្រហម Manchester United នៅក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីថ្ងៃពុធយប់មិញនេះ តាំងពីគាត់ផ្លាស់មកទឹកដី Old Trafford ។

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់រូបនេះ​ បានអះអាងថា៖ «Sanchez មានការអាក់អន់ចិត្តចំពោះការបរាជ័យរបស់ Arsenal ដែរមិនបានចូលរួមក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន វាគឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់គាត់ ដែរបានចាកចេញពី Arsenal ចូលរួមជាមួយ Man United» ៕

ប្រភពពី៖ soccerladuma