photo of Cristiano Ronaldo នឹងលោក José Mourinho
Cristiano Ronaldo នឹងលោក José Mourinho

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា Cristiano Ronaldo នឹងមិនចាកចេញពី Real Madrid ឡើយ។

ជាការពិតណាស់ កាលពីដើមរដូវកាល Ronaldo ធ្លាប់មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Man Utd និង Paris Saint Germain ប៉ុន្តែនៅពេលនេះ អ្វីៗបានស្ងប់ស្ងាត់វិញហើយមកដល់ពេលបច្ចុប្បន្ននេះ។

អតីតគ្រូបង្វឹករបស់ក្រុម Real Madrid រូបនេះបាននិយាយថា៖ «Real Madrid មិនអាចលក់គាត់បានទេ។ គាត់នឹងស្នាក់នៅទីនេះរហូតទាល់តែក្លឹបអនុញ្ញាតឱ្យគាត់ចេញ។ Real Madrid នឹងមិនបណ្តោយឱ្យខ្សែប្រយុទ្ធរូបនោះចាកចេញពីក្លឹបទេ»