លោក Jose Mourinho អ្នកចាត់ការទូទៅ នៃក្រុម Manchester United បានិយាយថាលោកមិនស្ដីបន្ទោះខ្សែការពាររបស់ខ្លួនទេ ក្រោយពីក្រុមរបស់លោកបានចាញ់ Brighton 3ទល់នឹង2 ក្នុងលីគកំពូលរបស់អង់គ្លេស Premier League។

Jose Mourinho
Jose Mourinho

ពិតណាស់ ខ្សែការពារ Eric Bailly និង Victor Lindelof បានរងនូវការរិះគន់យ៉ាងខ្លាំងក្រោយពីការបង្ហាញខ្លួនមិនាបល្អនៅឯកីឡដ្ឋាន AMEX នៅតង់ទី 1 ដោយបង្កកំហុសរហូត ទើបធ្វើឱ្យម្ចាស់ផ្ទះ Brighton នាំមុខ 1ទល់នឹង0។

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់រូបនេះបាននិយាយបទសម្ភាស់ជាមួយអ្នកកាសែតរបស់ទូរទស្សន៏ Sky Sports ថា៖​ ការប្រកួតយប់មិញនេះ ខ្សែការពាររបស់គាត់បានធ្វើកំហុសឆ្គងជាច្រើន ប៉ុន្តែលោកបានបដិសេធមិនរិះគន់កីឡាកររបស់ជាលក្ខណៈបុគ្គលទេ ។ ប្រសិនបើខ្ញុំរិះគន់លក្ខណៈបុគ្គលនោះពួកគេនឹងអន់ចិត្ត ដូច្នេះគឺខ្ញុំនិយាយក្រុមទាំងមូលព្រោះពួកគេមានអវមាននៅលើទីលានដែរ ៕

ប្រភពពី៖ Daily Mail