photo of Jose Mourinho And Anthony Martial
Jose Mourinho And Anthony Martial

អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho សម្តែងការខកចិត្ត ចំពោះក្លឹបដែលពន្យារពេល ក្នុងការមិនបន្តកុងត្រាថ្មីដល់កីឡាកររបស់ខ្លួន។

យ៉ោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ថាភ្នាក់ងារ របស់ Anthony Martial និង Marcos Rojo សុទ្ធតែធ្លាប់បានពិភាក្សាជាមួយនឹង Man Utd មួយលើកមកហើយ កាលពីខែធ្នូ កន្លងទៅ ប៉ុន្តែ នៅពេលនេះចម្ល់យមិនទាន់ទទួលបាននៅឡើយទេ។

កិច្ចសន្យារបស់កីឡាករទាំងពីរនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ដែលជាហេតុធ្វើឲ្យ លោក Mourinho មានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះចំពោះប្រធានក្លឹប Manchester United ៕

ប្រភពពី៖ thesun