លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅ របស់ក្រុម Manchester United បានទទូចថា លោកកំពុងចាប់អារម្មណ៍ខ្សែបម្រើកណ្តាលរបស់ ក្លឹប Borussia Dortmund កីឡាករ Axel Witsel នាខែមករាខាងមុខ។

Axel Witsel នៅខាងឆ្វេង
Axel Witsel នៅខាងឆ្វេង

គ្រូបង្វឹករបស់ក្លឹប Manchester United លោក Jose Mourinho បានធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្សិកអំឡុងពេលការសម្រាកអន្តរជាតិដោយមានចេតនាឃ្លាំមើលសកម្មភាពរបស់ខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះ។

ពិតណាស់កាលពីរដូវក្ដៅមុនក្លឹបនេះក៏បានដេញថ្លៃ Axel Witsel ប៉ុន្តែពួកគេសម្រេចទិញខ្សែប្រយុទ្ធសញ្ចាតិប្រសីុលវិញ Fred វ័យ 25 ឆ្នាំពីក្លឹប Shakhtar Donetsk ក្នុងតម្ឡៃ 52លានផោន ខណៈរដូវកាលថ្មីនេះពួកគេនៅតែចង់បាន Axel Witsel ដដែល៕

Fred
Fred

ប្រភព៖ bleacherreport