Mourinho ចង់បាន Neymar ដោយបន្ថែម Pogba & Martial នឹងលុយ 50លានផោនបន្ថែមទៀត

យ៉ោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា គ្រូបង្វឹករបស់បិសាចក្រហមលោក Jose Mourinho ចង់បានខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមាននៅបារាំង Paris Saint-Germain យ៉ាងខ្លាំងដោយបន្ថែមខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial ជាធ្នូរក្នុងកិច្ចព្រមព្រៀងមួយនោះ ។
ខណៈដែលក្លឹបយក្សបារាំងនៅមួយនេះ កំពុងតែចង់បានកីឡាករសញ្ចាតិបារាំងទាំងពីរនេះជាខ្លាំង (Pogba & Martial) នោះហើយជាហេតុផលដែលលោក Mourinho នឹងឱ្យកីឡាករទាំងពីរទៅក្លឹបអ្នកមាននៅបារាំងនេះ ប្រសិនបើពួកគេព្រំឱ្យខ្សែប្រយុទ្ធ Neymar មកវិញ នឹងលុយ 50លានផោនបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀងនោះ ៕
ប្រភពពី៖ goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Other News
Liverpool ជិតទិញបានខ្សែបម្រើឆ្នើមជប៉ុនមួយរូបពីក្លឹប Red Bull Salzburg
Liverpool កាន់តែកៀកក្នុងការចុះហត្ថលេខាយក Takumi Minamino ពីក្លឹប Red Bull Salzburg នៅខែមករាខាងមុខនេះ ក្រោយខ្សែបម្រើវ័យ២៤ឆ្នាំបង្ហាញទម្រង់លេងយ៉ាងល្អពេលលេងទល់នឹងពួកគេ នៅ Champions League។ Minamino ដែលស៊ុតបញ្ចូលទី១គ្រាប់នៅ Anfield កាលពីពេលថ្មីៗ មានតម្លៃផ្ដាច់កុងត្រាត្រឹម ៧,២៥លានផោន ត្រូវបានក្លឹបទាំងសងខាងចរចាគ្នាទុកមុន ហើយបើជាប់តេស្តសុខភាពរូបគេនឹងក្លាយជាកីឡាករ Liverpool នៅថ្ងៃទី១ ខែមករា តែម្ដង។ អ្នកវិភាគមើលឃើញថាសមត្ថភាពរបស់ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកត្តាចម្បងដែលធ្វើឲ្យលោក Jurgen Klopp ចង់បាន គឺមិនមែនដោយសារក្លឹបចង់បានទីផ្សារពីអ្នកគាំទ្រនៅប្រទេសជប៉ុនតែមួយមុខទេ។ Minamino ស៊ុតបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន២២លើកឲ្យក្រុមជម្រើសជាតិ៕ X
13 Dec 2019
Other News
Napoli បានតែងតាំងលោក Gattuso ជាគ្រូបង្វឹកថ្មី បន្ទាប់ពីដេញលោក Carlo Ancelotti ចេញពីតំណែង
ក្រុម Napoli បានតែងតាំងលោក Gennaro Gattuso ជាគ្រូបង្វឹកថ្មី បន្ទាប់ពីក្លឹបមួយនេះបានបណ្តេញលោក Carlo Ancelotti ពីចេញតំណែងគ្រូបង្វឹក។ លោក Carlo Ancelotti ត្រូវបានបណ្តេញចេញពីក្រុម Napoli ប៉ុន្មានម៉ោងនេះ បន្ទាប់ពីជួយឱ្យក្រុម Napoli ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនេះដែលបានឈ្នះក្រុម Genk ក្នុងលទ្ធផល ៤-០ កាលកន្លងទៅនេះ។ Gennaro Gattuso វ័យ ៤១ ឆ្នាំនេះ ដែលជាអតីតគ្រូបង្វឹកក្រុម AC Milan ប៉ុន្តែលោកបានចាក់ចេញពី ក្រុមមួយនេះពេលបញ្ចប់រដូវកាលមុន។ Gennaro Gattuso បាននិយាយថា “ពួកយើងត្រូវធ្វើការធ្ងន់ ដើម្បីយកពិន្ទុមកវិញ ហើយនឹងត្រឡប់មកកាន់ តំណែងដែលអាចលេងនៅ Champions League” ។ សូមបញ្ជាក់ថា បន្ចុប្បន្ននេះក្រុម Napoli កំពុងនៅលេខរាងទី ៧ ដែលមាន ២១ ពិន្ទុ ក្នុងតារាង Serie
13 Dec 2019
Other News
Mbappe បដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយ PSG ព្រោះចង់ទៅ Real Madrid
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានបដិសេធមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លឹបយក្ស Paris Saint-Germain នោះឡើយ ក៏ព្រោះតែចង់ចាកចេញទៅលេងឲ្យក្លឹបអេស្ប៉ាញ Real Madrid។ គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិបារាំង វ័យត្រឹមតែ ២០ឆ្នាំខាងលើនេះ មានសុពលភាពនៃកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ២០២១ នឹងកំពុងត្រូវបានលោក Thomas Tuchel អ្នកចាត់ការទូទៅកំពុងបញ្ចុះបញ្ចូល ឲ្យបន្តនៅទឹកដី Parc des Princes បន្តទៀត។ យ៉ាងណាមិញ ប្រភពព័ត៌មានចេញពីអេស្ប៉ាញក៏បានទម្លាយផងដែរថា អតីតខ្សែប្រយុទ្ធនៃក្លឹប AS Monaco រូបនេះ ពិតជាចង់ទៅលេងឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលមានអ្នកចាត់ការទូទៅ Zidane ក៏ចង់បានរូបគេផងដែរ។ សមាជិកដែលជួយឲ្យក្រុមមាន់គកបារាំងឈ្នះជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ី រកគ្រាប់ស៊ុត បញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន ៥គ្រាប់ផងដែរ ពីការចូលលេងបាន ១៥ប្រកួតឲ្យ PSG គ្រប់កម្មវិធីទាំងអស់នារដូវកាលនេះ៕
13 Dec 2019
Other News
ក្លឹប Napoli បានបណ្ដេញលោក Ancelotti ចេញពីតំណែងហើយ
ក្លឹប Napoli បានដកលោក Carlo Ancelotti ចេញពីតំណែងហើយ បើទោះជាលោកដឹកនាំក្រុមបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ដ៏ដោយ។ ក្រុម Napoli បានយកឈ្នះលើក្រុម Genk ក្នុងលទ្ធផល ៤-០ នៅប្រកួតទី៦ក្នុងពូល បានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។ យ៉ាងណាមិញ ក្រោយពីចប់ការប្រកួតភ្លាម ក្លឹបបានចេញសេចក្ដីប្រកាសថាលោក Ancelotti លែងជាអ្នកចាត់ការក្រុមនេះទៀតហើយ។ ការធ្វើឡើងនេះ គឺចេញពីម្ចាស់ក្លឹបផ្ទាល់តែម្ដង។ ត្បិតតែឡើងជុំបន្ដមែន ប៉ុន្តែក្រុម Napoli លេងនៅលីគមិនល្អនោះទេ។ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាង ដោយលេង១៥ប្រកួតរកបាន២១ពិន្ទុប៉ុណ្ណោះ៕ ត្បិតតែឡើងជុំបន្ដមែន ប៉ុន្តែក្រុម Napoli លេងនៅលីគមិនល្អនោះទេ។ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាង ដោយលេង១៥ប្រកួតរកបាន២១ពិន្ទុប៉ុណ្ណោះ៕
12 Dec 2019
Other News
Lampard និយាយថាសមត្ថភាពកម្រិត Ancelotti ចង់ទៅដឹកនាំក្លឹបយក្សណាក៏បានដែរ
អ្នកចាត់ការលោក Frank Lampard បានបង្ហាញការសោកស្តាយនិងលើកទឹកចិត្តដល់លោក Carlo Ancelotti ក្រោយពីត្រូវបានក្លឹប Napoli ដកតំណែងកាលពីប្រកួតចុងក្រោយទល់ Genk យកឈ្នះ ៤-០ កាលពីព្រឹកថ្ងៃពុធនេះ។ Ancelotti គឺជាអ្នកចាត់ការនៃក្លឹបធំៗ ដែលត្រូវបានដកជាបន្តបន្ទាប់ចាប់តាំងពីការអស់តំណែងរបស់លោក Allegri, Pochettino, Emery និង Silva ជាដើម។ ភ្ជាប់ទៅចចាមអារ៉ាមចុងក្រោយបុរសសញ្ជាតិអ៊ីតាលីកំពុងស្ថិតក្រោមការចរចារវាងភាគីខាងក្លឹប Arsenal&Everton ដែលសល់កៅអីទំនេរមិនទាន់មានអ្នកកាន់។ ថ្លែងជុំវិញរឿងរ៉ាវនេះ Lampard បាននិយាយក្រោយយកឈ្នះLille ថា៖ “ខ្ញុំពិតជាមានការគោរពដ៏ធំបំផុតសម្រាប់ Ancelotti ហើយក៏សោកស្តាយសម្រាប់គាត់ផងដែរ”។ លោកបន្ត៖ “ខ្ញុំដឹងថាគាត់រងសម្ពាធការងារជាខ្លាំងនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែខ្ញុំនៅតែគិតថាគាត់អាចទៅបម្រើការនៅទីណាបានទាំងអស់ក្នុងលោក សម្រាប់កម្រិតលំដាប់កំពូលៗយ៉ាងពិតប្រាកដ”៕
12 Dec 2019
Other News
កីឡាកររបស់ Bacelona ម្នាក់បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ Champions League
Ansu Fati បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ UEFA Champions League ដោយរកគ្រាប់បាល់នៅក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ នៅក្នុងអាយុទើបតែ ១៧ ឆ្នាំនិង ៤០ ថ្ងៃប៉ុណ្ណោះ ។ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Ansu Fati កំពុងបង្ករឱ្យមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោងជួយឱ្យក្រុមជើងឯកអេស្ប៉ាញ Barcelona យកឈ្នះក្រុមខ្លាំងអ៊ីតាលី Inter Milan ទាំងប្រថុយប្រថាន ក្នុងជំនួបជម្រុះសន្សំពិន្ទុតាមពូលនៃការប្រកួតក្របខណ្ឌ Champions League ។ ខណះ Barcelona និង Borussia Dortmund បានកាន់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលអឺរ៉ុប ។ គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយគ្រាប់ដ៏អស្ចារ្យកាលពីព្រឹកយប់មិញរបស់ Ansu Fati បានបំបែកកំណត់ត្រាដែលបានធ្វើឡើងដោយលោក Peter Ofori-Quaye ដែលបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹប Olympiacos នៅអាយុ ១៧ ឆ្នាំនិង ១៩៤ ថ្ងៃ កាលពីឆ្នាំ ១៩៩៧ ៕
11 Dec 2019