លោក Jose Mourinho អ្នកចាត់ការក្រុម Manchester United ឆ្លើយតប ទៅអ្នកគាំទ្រ ដែលអះអាងថាគាត់លក់ថា គាត់ជាអ្នកសម្រេចចិត្តក្នុងការលក់ Mohamed Salah នៅពេលដែលលោកទទួលបន្ទុកនៅក្លឹបតោខៀវ Chelsea ។

photo of Jose Mourinho
Jose Mourinho នឹង​ Mohamed Salah កាលនៅ Chelsea

លោក Mourinho បានទិញ Salah ពី Basel មក Chelsea ក្នុងតម្លៃ 14លានផោនអំឡុងរដូវក្ដៅឆ្នាំ2014 តែបន្តិចក្រោយមកក៏បញ្ចេញឱ្យ Fiorentina ខ្ចីនៅដើមឆ្នាំ2015 រួចឱ្យ Roma ខ្ចីបន្តក្នុងរដូវកាល2015-16 មុនក្លឹបអ៊ីតាលីខាងក្រោយនេះ ទិញផ្ដាច់តែម្ដងក្នុងរដូវក្ដៅឆ្នាំ2016 ក្នុងតម្លៃ 15លានអឺរ៉ូ។

ក្រោយមានរដូវកាលយ៉ាងល្អនៅអ៊ីតាលី Liverpool ក៏ទិញខ្សែប្រយុទ្ធស្លាបអេហ្ស៊ីបរូបនេះមកអង់គ្លេសវិញក្នុងតម្លៃឯតទគ្គកម្មក្លឹប 42លានអឺរ៉ូ និងអាចកើនដល់ 50លានអឺរ៉ូអាស្រ័យលើទម្រង់លេងជាក់ស្ដែង។ ក្នុងរដូវកាលទី1 នៅក្លឹបហង្សក្រហម Salah បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរកបាន 43គ្រាប់និងឈ្នះពាន PFA Player of the Year ទៀតផង។ ការណ៍នេះនាំឱ្យមានការរិះគន់លើលោក Mourinho ថាមិនបានគិតវែងឆ្ងាយ ពោល លក់កីឡាករខុស។

លោក Mourinho និយាយថា៖ «នេះជាលើកដំបូងហើយដែលខ្ញុំនឹងនិយាយពីរឿងនេះ។ នេះជាភាពអយុត្តិធម៌មួយទៀតមកលើខ្ញុំ។ មនុស្សម្នានិយាយថាខ្ញុំជាអ្នកលក់ Salah តែវាផ្ទុយស្រឡះ។ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ត្រូវបានថ្នាក់លើរបស់ក្លឹបលក់ចេញទៅ ហើយនេះមិនមែនជាការសម្រេចចិត្តរបស់លោកទេ។ វាគ្មានហេតុផលណាដែលធ្វើឲ្យលោកលក់កីឡាករ Salah ដូចអ្វីដែលគេនិយាយនោះទេ ពីព្រោះលោកជាអ្នកដែលចង់បានរូបគេឲ្យមកកាន់ទឹកដី Stamford Bridge» ៕

ប្រភពពី៖ Dailymail