photo of Marouane Fellaini
Marouane Fellaini កីឡាកររបស់ក្រុម Manchester United

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United ជឿជាក់ថា ខ្សែបម្រើប្រយុទ្ទ Maruoune Fellaini នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបនេះបន្តទៀត។

ពិតណាស់ ខ្សែបម្រើប្រយុទ្ទសញ្ជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញពីទម្រង់លេងដ៏ល្អ ក្រោយរកគ្រាប់បាល់ជ័យជម្នះដោយការតែត ក្រោយពីទទួលបានយ៉ាងស្អាតពី Young ធើ្វឲ្យចប់ការប្រកួត Man Utd យកឈ្នះ Arsenal 2-1 កាលពីយប់មិញនេះ។

កុងត្រារបស់ Fellaini នឹងផុតនៅនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលរូបគេមិនទាត់ចុះហត្ថលេខានៅឡើយ។ ប៉ុន្តែគ្រូបង្វឹកលោក Mourinho ជឿជាក់ថាកីឡាករវ័យ 30 ឆ្នាំរូបនេះ នឹងមានឆន្ទៈក្នុងការសម្រេចអនាគតរបស់គាត់ទៅក្លឹបបន្តទៀត បន្ទាប់ពីគាត់បានបពន្យាពេលកុងត្រាអស់រយៈពេលជាច្រើនខែ។

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ «ខ្ញុំជឿថាគាត់នឹងស្នាក់នៅទីនេះបន្តទៀត។ គាត់ជាកីឡាករដ៏ល្អម្នាក់នៅក្នុងក្រុម។ ខ្ញុំដាក់គាត់លេងក្នុងកាលៈទេសៈខុសៗគ្នាយោងទៅតាមលក្ខណៈនៃការប្រកួត។ នោះហើយជាមូលហេតុដែលខ្ញុំចង់ឱ្យគាត់ស្នាក់នៅ។ នោះហើយជាមូលហេតុដែលខ្ញុំជឿថាគាត់នឹងស្នាក់នៅទីនេះបន្តទៀត» ៕

ប្រភពពី៖ manutd