photo of Jose Mourinho
លោក Jose Mourinho ដើរចេញក្រោយអ្នកសម្ភាស និយាយប៉ះពាល់អារម្មណ៍

លោក Jose Mourinho អន់ចិត្តហេីយបានដើរចេញពីការសំភាសន៍របស់ពិធីការនី ក្នុងកម្មវិធីចែកពានរង្វាន់ FIFA The Best កាលពីយប់មិញលោកមិនចង់ចំណាយពេលឆ្លើយនឹងសំណួរ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោក។

photo of Jose Mourinho

បុរសវ័យ៥៦ឆ្នាំរូបនេះ ត្រូវបានក្លឹប Manchester United បណ្ដេញចេញពីតំណែងកាលពីខែធ្នូឆ្នាំមុន ហើយលោកបាននិយាយថា លោកអាចដឹកនាំជម្រើស១១នាក់ល្អបំផុតដែលទើបតែបានប្រកាស ព្រោះពុំទាន់ទទួលបានការងារជាអ្នកចាត់ការក្លឹបនៅឡើយទេ។

ហើយបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ទំនងជាមិនសប្បាយចិត្ត ចំពោះសំនួរដែលបានសួរ ទើបសំរេចចិត្តដើរចេញ ទោះបីជាការសួរសំណួរមិនទាន់ចប់ក្ដី។

ទស្សនាវីដេអូដែលលោក Mourinho ចុះចេញពីលើឆាក ទាំងកំពុងត្រូវបានសម្ភាស៖