គ្រូបង្វឹករបស់ក្រុម Manchester United លោក Jose Mourinho កំពុងតែអាក់អន់ស្រពន់ចិត្តជាមួយកូនក្រុមខ្លួនជាខ្លាំងក្រោយពីចាញ់ការ​ប្រកួត កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

photo of Jose Mourinho
គ្រូបង្វឹកលោក Jose Mourinho នឹងកីឡាករ Paul Pogba

តាមប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា លោក Jose Mourinho បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាករណាដែលមិនបានបង្ហាញទម្រង់លេងល្អក្នុងរដូវកាលនេះ។

បច្ចុប្បន្នលោក Mourinho បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់ខ្សែបម្រើ Paul Pogba ខ្សែប្រយុទ្ធ Anthony Martial ខ្សែការពារ Matteo Darmian និងខ្សែការពារ Daley Blind នៅចុងដូវកាលនេះផងដែរ ទោះបីជាពួកគេមានតម្លៃថ្លៃប៉ុណ្នា ឬក៏ធ្នាប់ជាកីឡាករដែលល្អជាងគេក៏ដោយគឺលក់ទាំងអស់អោយតែពួកគេមិនមានការរីកចម្រើន ៕

ប្រភពពី៖ Goal