គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយថា ក្លឹបត្រូវការកីឡាករបន្ថែមទៀតដើម្បីជំនួសតំណែងកីឡាករ Michael Carrick ដែលបានលេងតែម្តងក្នុងរដូវកាលនេះ ។

photo of Michael Carrick
Michael Carrick​​ of Manchester United

លោក Jose Mourinho បាននិយាយថាក្រុម Manchester United នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ ពីរ ទៅបីរូបបន្ថែមទៀត នៅរដូវក្តៅខាងមុខនេះ ខណៈដែលពួកគេនឹងជំនួសតំណែងលោក Michael Carrick ។

ខ្សែបម្រើ Carrick វ័យ 36 ឆ្នាំលេងបានមួយដង់គត់ក្នុងរដូវកាលនេះ ដោយសារតែជម្ងឺបេះដូងរបស់គាត់រើឡើង ជាថ្មីបឮម្ដងទៀត បន្ទាប់ពីការទទួលជ័យជម្នះ 4-1 លើក្រុម Burton Albion ក្នុងក្របខ័ណ្ឌ EFL Cup ។

លោក Mourinho និយាយថា Carrick គឺជា “កីឡាករដ៏អស្ចារ្យម្នាក់” ខ្ញុំគិតថា នៅរដូវកាលក្រោយ យើងត្រូវទិញកីឡាករបន្ថែម2, 3នាក់ទៀត ដើម្បីជំនួសកន្លែង Carrick និងពង្រឹងក្រុម។ ពួកយើងក៏នឹងត្រូវបាត់បង់កីឡាករ 2 ,3 នាក់ដូចគ្នា ។

ប្រភពពី៖ goal