photo of Jose Mourinho
Jose Mourinho Manager of Manchester United

បន្ទាប់ពីការបរាជ័យ 2-1 លើក្រុម Sevilla នៅលើទឹកដី Old Trafford ក្រុម Manchester United បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ 16 ក្រុមចុងក្រោយ លោក Jose Mourinho បានបន្ទោសខ្លួនឯងថា ការចាញ់នេះ គឺជាកំហុសរបស់លោក។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហើបថា នេះគឺជាកំហុសរបស់លោកតែម្នាក់គត់ ដែលបណ្ដាលអោយក្រុមទាំងមូលចាញ់នៅវគ្គនេះ មិនមែនមកពីកីឡាករនោះទេ ។

ពិតណាស់​ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ Manchester United គឺ​ផ្ដោត​លើ​ការ​ឈ្នះ​ពាន​ FA Cup បន្ទាប់​ពី​ពួកគេ​ធ្លាក់​ចេញ​ពី​ Champions League និង​ League Cup ខណៈ​ Premier League សឹង​តែ​ធ្លាក់​ទៅ​ក្នុង​ដៃ​ Manchester City 100%​ទៅ​ហើយ៕

ប្រភពពី៖ marca