photo of Marcus Rashford And Jose Mourinho
Marcus Rashford And Jose Mourinho

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho អះអាងថា ការ​កង្វះឱកាសចូលលេងក្នុងជម្រើស 11នាក់ដំបូងរបស់ Marcus Rashford នឹងមិនប៉ះពាល់ដល់កៅអីជម្រើសជាតិសម្រាប់រូបគេឡើយ ។

​លោក Mourinho ដែល​បានជួប​ជាមួយ​គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេសលោក Gareth Southgate នៅទីលាន​ហ្វឹក​ហាត់​របស់​ Man Utd ​កាល​ពីថ្ងៃសុក្រ​ដោយបាន​និយាយថា ប្រសិនបើគ្រូជម្រើសជាតិអង់គ្លេសមានជំនឿទុកចិត្តលើ Rashford គេនឹងត្រូវបានជ្រើសរើស ។ វាមិនមែនជាបញ្ហាអ្វីទេលើករណីដែលគេបានលេង ឬ មិនបានលេងនោះទេ ។

Rashford បាន​បង្ហាញមុខ​ត្រឹម​តែ ​13ប្រកួត​ប៉ុណ្ណោះ​នៅរដូវកាល​នេះ ហើយ​ការបង្ហាញមុខ​ចុងក្រោយ គឺនៅ​ថ្ងៃបុណ្យណូអែល ។ ចាប់តាំងពី​ពេលនោះ Rashford បានបង្ហាញមុខ​ត្រឹមជា​កីឡាករ​បម្រុង និង​បង្ហាញខ្លួននៅក្នុងការ​ប្រកួត​ដណ្តើម​ពាន​ធ​ម្មតាដូចជា​ FA Cup ជាដើមសម្រាប់ Man Utd ៕

ប្រភពពី៖ bbc