អ្នកចាត់ការ Manchester United លោក Jose Mourinho លើកឡើងថា Chelsea មិន​សមនឹង​ឈ្នះពានរង្វាន់ FA Cup ឡើយ ហើយថា ក្រុមតោខៀវលេងការពារដល់​ទៅ​9 ​នាក់​​ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។

photo of Jose Mourinho
Jose Mourinho of Manchester United

ពិតណាស់ ក្រុមលោក Antonio Conte បាន​ឈ្នះ Manchester United 1ទល់នឹង0 ទាត់ប៉េណាល់ទីដោយ Eden Hazard នៅវគ្គទី1។ យ៉ាងណាក៏ដោយ លោក Mourinho ថា បិសាចក្រហម លេងបានយ៉ាងល្អជាង។

លោក Mourinho បាននិយាថា “ខ្ញុំអបអរចំពោះ Chelsea ដែលឈ្នះពាន តែខ្ញុំមិនគិតថាពួកគេសក្ដិសមនោះទេ។ ខ្ញុំគិតថា Man Utd សមជាជើងឯកជាង ប៉ុន្តែនេះគឺជាបាល់ទាត់។ ខ្ញុំគិតថា ពួកយើង​សមឈ្នះជាង ព្រោះពួកយើង ជាក្រុមដ៏ល្អជាង តែនេះហើយជាបាល់ទាត់ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC