លោក Jose Mourinho បានបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United កំពុងតែត្រៀមខ្លួនផ្តល់កុងត្រាថ្មីសម្រាប់ David De Gea ។

photo of David de Gea
David de Gea of Manchester United

ក្លឹប Man United មានជម្រើសក្នុងការពង្រីកកិច្ចសន្យាបច្ចុប្បន្នរបស់ De Gea ដែលនិងផុតនៅឆ្នាំ 2019 ដែរមានពាក្យចចាមអារ៉ាមថា គាត់នឹងចាកចេញពី Man Utd ទៅកាន់ Real Madrid តែយ៉ាងណាក្តី រូបគេនឹងចុះកុងត្រាថ្មី នៅពេលឆាប់ៗនេះជាមួយក្លឹប ។

Mourinho បាននិយាយប្រាប់សារព័ត៌មាន Daily Telegraph ថា “វាច្បាស់ណាស់ថាយើងនឹងមិនអនុញ្ញាតឱ្យគាត់ចាក់ចេញនោះទេ” ។ “អ្នកចាំទីល្អដូចជារូបគេ ហើយច្បាស់ណាស់ថាក្លឹបមួយណាក៏ចង់បានរូបគេ ដូច្នេះយើងមិនអាចឲ្យគាត់ចាកចេញ ដោយងាយៗនោះទេ។ នាពេលនេះយើងកំពុងតែពិភាគសារ និងត្រៀមខ្លួនផ្តល់កុងត្រាថ្មីសម្រាប់គាត់ហើយ ៕

ប្រភពពី៖ goal