photo of Jose Mourinho
Jose Mourinho of Manchester United

អ្នកចាត់ការ Manchester United លោក Jose Mourinho បានព្រមានកីឡាកររបស់ខ្លួនថា នឹងគ្មានលេសអ្វីសម្រាប់ដោះសាទៀតឡើយ បើសិនពួកគេចាញ់ Huddersfield ជាលើកទី 2រដូវកាលនេះ ខណៈក្រុមទាំងពីរប៉ះគ្នាក្នុងជុំទី5 FA Cup ម៉ោង 00:30 រំលងអធ្រាត្រថ្ងៃសៅរ៍ទី17 ខែកុម្ភៈនេះ។

ការពិតណាស់ Manchester United ពួកគេធ្លាប់ចាញ់ម្ដងរួមមកហើយ នៅទីនោះ ក្នុងលទ្ធផល 2-1 កាលពីខែតុលា ក្នុងក្របខ័ណ្ឌ Premier League។ Man Utd បានចាញ់ការលេងក្រៅដីចំនួន 2ប្រកួតចុងក្រោយនេះ ពោលគឺចាញ់ Spur និង ចាញ់ Newcastle ដូច្នេះមានន័យថា ទម្រង់លេងក្រៅដីរបស់ពួកគេ មិនសូវជាអំណោយផលល្អនោះទេ។

Mourinho បាននិយាយថា «ពួកយើងត្រូវត្រៀមខ្លួនឲ្យបានល្អ សម្រាប់លេងទល់នឹង Huddersfield ព្រោះថា ប៉ុន្មានប្រកួតមកនេះ ពួកយើងធើ្វមិនបានល្អនោះទេ ។ ដូច្នេះយើងត្រូវធើ្វយ៉ាងណា ដើម្បីលេងឲ្យបានល្អទល់នឹងពួកគេ» ៕

ប្រភពពី៖ dailymail