លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Roma ទទួល​បាន​កាត​ក្រហម​ នៅ​ក្នុង​ប្រកួត​មិត្តភាព​ប៉ះ​ជាមួយ​នឹង​ក្លឹប​អេស្ប៉ាញ Real Betis កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

Jose Mourinho
Jose Mourinho

រឿង​ហេតុ​នេះ​កើត​ឡើង​នៅ​តង់​ទី២ អំឡុង​នាទី​ទី៥៧ ឬ ៥៨ ដោយ​ខាង​កីឡាករ​នៃ​ក្លឹប Real Betis បាន​រក​គ្រាប់​បាល់​ ដោយ​ប្រើ​ដៃ​ បន្ទាប់​ពី​ខ្សែ​ការពារ​ Roma បម្រុង​នឹង​តែត​បាល់​ចេញ តែ​បាល់​ផ្លាត​មក​ក្រោម​វិញ។

អាជ្ញាកណ្ដាល​ក៏​បាន​ឱ្យ​គ្រាប់​បាល់​នោះ​ចូល នៅ​ពេល​នោះ​ដែរ កីឡាករ​ Roma មួយ​រូប​បាន​តវ៉ា​នឹង​រឿង​នេះ​តែ​ក៏​ទទួល​បាន​កាត​ក្រហម រី​ឯ​លោក Mourinho វិញ បាន​ដើរ​ចូល​តវ៉ា​នឹង​លោក​អាជ្ញាកណ្ដាល​ទៅ​ដល់​ទីលាន​ តែ​ជា​លទ្ធផល​បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​ក៏​ទទួល​បាន​កាត​ក្រហម​វិញ។