លោក Jose Mourinho បានប្រៀបធៀប ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្រុម Paris Saint-Germain ទៅនឹង វីរបុរសប្រេស៊ីល Ronaldo ដោយបានអះអាងថា កីឡាករទាំងពីររូបនេះ បានធ្វើឲ្យគ្រូបង្វឹករបស់ក្រុមរបស់គូប្រកួតមានភាពភ័យខ្លាច។

Jose Mourinho and Kylian Mbappe
លោក Jose Mourinho និង ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe

Mbappe បានរកគ្រាប់បាល់ទី៥របស់ខ្លួននៅក្នុងលីគកំពូលបារាំងនៅក្នុងរដូវកាលនេះ ហើយរូបគេក៏បានរកហេតទ្រីគ ក្នុងការប្រកួតទល់នឹង Club Brugge កាលពីសប្ដាហ៍មុនផងដែរ។

ហើយលោក Mourinho បានសរសើរចំពោះសមត្ថភាពរបស់ កីឡាករវ័យ២០ឆ្នាំរូបនេះ ថារូបគេអាចបន្ដកសាងអាជីពរបស់ខ្លួន ដល់ចំនុចកំពូលនៃការប្រកួត។

Ronaldo
វីរបុរសប្រេស៊ីល Ronaldo

លោក Mourinho បានថ្លែងប្រាប់ Telefoot ថា៖ “គុណភាពរបស់ Mbappe គឺពិតជាអស្ចារ្យ។ របៀបលេងរបស់គេ អ្វីដែលគេអាចធ្វើបាននៅក្នុងការប្រកួតបាល់ទាត់ គឺពិតជាពិសេសណាស់។

“ហើយអ្នកពិតជាពិសេស ដែលមានគុណភាពគ្មានអ្នកដូចនៅក្នុងពិភពបាល់ទាត់។ នៅពេលដែលយើងមើលទៅភាពជាក់ស្ដែងនៃគុណភាពរបស់គេ គេគឺពិតជាមានភាពខុសប្លែកពីកីឡាករដទៃ។

photo of Kylian Mbappe
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្រុម Paris Saint-Germain

“កីឡាករតែមួយគត់ ដែលនៅក្នុងចិត្ដរបស់ខ្ញុំដើម្បីប្រៀបធៀបគ្នានោះគឺ Ronaldo Nazario។ ពួកគេជាកីឡាករដែលមានគុណភាពគ្មានអ្នកណាដូច។ នៅពេលដែលអ្នកលេងតទល់ជាមួយពួកគេ អ្នកនឹងមានការភ័យខ្លាច។”

គួររំឮកថា Mbappe រកគ្រាប់បាល់បាន៣៣គ្រាប់ កាលពីរដូវកាលមុន ហើយឈរជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតនៅ Ligue 1 ដោយបានផ្ដួលមិត្តរួមក្រុម Edinson Cavani និង Neymar ពីកំពូលតារាង ហើយថែមទាំងបានជួយ PSG ឈ្នះពានក្នុងលីគទី៨៕