គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានទទូចថា Alexis Sanchez មិនបានស្នើសុំចាកចេញពីក្រុមនេះឡើយ ហើយរំពឹងថាគាត់នឹងនៅ Old Trafford ក្នុងអំឡុងខែមករាមិនទៅណា។

Mourinho និយាយរឿង Sanchez ចាកចេញពី Man Utd នាខែមករា
Mourinho និយាយរឿង Sanchez ចាកចេញពី Man Utd នាខែមករា

កាលពីដើមខែនេះមានរបាយការណ៍ជាច្រើបានចុះផ្សាយថាខ្សែប្រយុទ្ធសញ្ចាតិឈីលីរូបនេះ មិនសប្បាយចិត្តនៅ Man United និងបានណែនាំភ្នាក់ងាររបស់គាត់ឱ្យស្វែងរកក្លឹបថ្មីមួយ។ ក្រោយពីមិនជាប់ជម្រើសដំបូងនឹងធ្លាក់ទម្រង់លេងជាខ្លាំងក្រោមកាដឹកនាំរបស់លោក Jose Mourinho ចាប់តាំងពីចាកចេញពី Arsenal មក។

នៅពេលអ្នកការសែតសួរលោក Mourinho ថា តើ Sanchez អាចចាកចេញពី Man Utd នៅខែមករាខាងមុខមែនឬទេ លោកបានឆ្លើយថា៖ «ខ្ញុំមិនគិតដូច្នេះទេ ព្រោះគាត់មិនដែលប្រាប់ខ្ញុំថាគាត់ចង់ចាកចេញឬមិនសប្បាយចិត្តក្នុងការស្នាក់នៅ Old Trafford នេះទេ។ ចាំរឿងកើតឡើងសិនចាំជឿរព្រោះព័ត៌មានតែងតែកើតឡើងចំពោះនរណាម្នាក់ទាំងតែសមីខ្លួនមិនដឹកអីតិច»

ប្រភព៖ Metro