មន្រ្តីជាន់ខ្ពស់របស់ក្លឹប Manchester United បានបញ្ជាក់ថាលោក Jose Mourinho នឹងត្រូវបានបណ្តេញចេញពីក្លឹបចុងសប្តាហ៍នេះ។ ដោយមិនគិតពីលទ្ធផលប្រកួតជាមួយ Newcastle នៅយប់នេះឡើយ។

Jose Mourinho
Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានដឹកនាំ Manchester United មិនល្អសោះតាងពីដើមរដូវកាល ដោយមិនមានធ្លាប់មាន 29ឆ្នាំចុងក្រោយនេះ។ ដោយចាញ់ Brighton, Tottenham, West Ham ធ្លាក់ចេញពី Carabao Cup នឹងប្រកួតបានត្រឹមស្មើជាមួយ Valencia នៅ Champions League។

Zinedine Zidane
Zinedine Zidane

បច្ចុប្បន្នក្រុម Man United ស្ថិតក្នុងចំណាត់ថ្នាក់ទី 10 ក្នុងក្របខ័ណ្ឌ Premier League ដោយនៅពីក្រោយក្រុមមេដឹកនាំក្រុម Manchester City 9 ពិន្ទុ។ ហើយ4ប្រកួតចុងក្រោយនេះគឹលោកដឹកនាំក្រុមមិនឈ្នះសោះ។

អតីតគ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane គឺជាអ្នកគ្រូបង្វឹកថ្មីរបស់ Man Utd នោបេលលោក Mourinho ចេញ ។ ចំណែក Michael Carrick ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នសិន នេះបើយ៉ោងតាមព័ត៌មានអង់គ្លេស Mirror បានរាយការណ៍៕

ប្រភពពី៖ Mirror