យ៉ោងតាមរបាយការណ៍ដែរជិតស្និទបានឱ្យដឹងថា គ្រូបង្វឹករបស់បិសាចក្រហម Manchester United លោក Jose Mourinho នឹងយល់ព្រមអនុញ្ញាតឱ្យខ្សែបម្រើ Paul Pogba ផ្លាស់ទៅ Barcelona តែប្រសិនបើពួកគេទិញបានខ្សែបម្រើ  Sergej Milinkovic-Savic ពី Lazio សិន។

José Mourinho
José Mourinho

តារាជម្រើសជាតិបារាំងវ័យ 25ឆ្នាំ មានទំនាក់ទំនងមិនល្អសោះជាមួយលោក Jose Mourinho ក្នុងរយៈពេល 6 ខែចុងក្រោយនេះ។ អតីតសមាជិក Juventus ត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Barcelona ក្នុងរដូវក្ដៅឆ្នាំ​ 2018នេះ។ តាមរយៈសារព័ត៌មាន Gerard Pique និង Luis Suarez បាននិយាយស្វាគមន៍ Pogba នៅ Nou Camp ជារឿង។ ប៉ុន្តែ Man United មិនដែរគិតរឿងនេះទេ ព្រោះពួកគេមិនចង់លក់ នឹងមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យគាត់ចាក់ចេញពីក្លឹបប្រសិនបើពួកគេមិនទាន់រក់កីឡាករមកជំនួសគាត់បាន។

Paul Pogba
Paul Pogba

Mourinho វបានគេនិយាយថា៖ លោករីករាយអនុញ្ញាតឱ្យកីឡាករបារាំងចាកចេញពីក្លឹប ប៉ុន្តែត្រូវបាន Milinkovic-Savic ជាថ្នូរ ដើម្បីជំនួសរបស់គាត់។ Man United បានអារម្មណ៍លើខ្សែបម្រើសញ្ចាតិស៊េប៊ីរូបនេះតាំងពីឆ្នាំ2017។ ហើយគាត់ជឿរជាក់ថា Sergej Milinkovic-Savic នឹងមិត្តរួមជាតិរបស់គេ Nemanja Matic នឹងចាប់ដៃគ្នាលេងយ៉ាងល្អនៅ Old Trafford ព្រោះកាលពីលេងបាល់ទាត់ពិភពលោក 2018 នៅរុស្សុី ពួកគេទាំងពីលេងត្រូវជើងគ្នាល្អណាស់ ៕

Sergej Milinkovic-Savic  នឹង Nemanja Matic
Sergej Milinkovic-Savic នឹង Nemanja Matic

ប្រភពពី៖ Metro