photo of David de Gea
David de Gea of Manchester United

ក្រុមបិសាចក្រហម Manchester United កំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធគ្នាដើម្បីរក្សាកីឡាករ David De Gea  ។ ដោយក្រុម Real Madrid មានបំណងចង់នាំយកកីឡាករវ័យ 27 ឆ្នាំរូបនេះទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញវិញ ។

ប្រធានក្លឹប Real Madrid លោក Florentino Pérez បានបរាជ័យក្នុងការចុះហត្ថលេខាជាមួយអ្នកចាំទី De Gea កាលពី3ឆ្នាំមុន ហើយទោះបីជាអ្នកចាំទី Keylor Navas បានជួយឱ្យពួកគេឈ្នះពានរង្វាន់ជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League ក៏ដោយ ក៏ពួកគេនៅតែចាប់អារម្មណ៍លើកីឡាករ De Gea ដែរ ។

ប៉ុន្តែគេហទំព័ររបស់អេស្ប៉ាញ Diario Gol បានអះអាថាលោក Mourinho បានណែនាំឱ្យក្រុម Manchester United លក់ De Gea ប្រសិនបើពួកគេទទួលបាន Bale ត្រឡប់មកវិញ។ ចំពេលអនាគតរបស់កីឡាករសញ្ចាតិវេលស៍រូបនេះ គ្របដណ្តប់ដោយភាពស្រពិចស្រពិល ចំពោះការរងរបួសរបស់គាត់នៃរដូវកាលនេះ ៕

ប្រភពពី៖ express