លោក​ Jose Mourinho គ្រូ​បង្គោល​ក្លឹប​ Roma នៅ​តែ​មិន​ផ្លាស់​ប្ដូរ​ផែន​ការ​របស់​លោក​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​ គឺ​នឹង​បន្ត​ដឹកនាំ​​ក្លឹប​អ៊ីតាលី​នេះ​ដដែល​ ទោះ​ជា​មាន​ក្លឹប​ Paris Saint Germain ទាក់ទង​ចង់​បាន​ក៏​ដោយ​។

Jose Mourinho
Jose Mourinho

លោក​ធ្លាប់​និយាយ​ទៅ​កាន់​សារព័ត៌មាន​ក្រោយ​ឈ្នះ​ពាន​ UEFA Europa Conference League ក្នុង​រដូវកាល​នេះ​ថា​ ទោះ​ក្លឹប​ណា​ទាក់ទង​ក៏​លោក​តែ​បន្ត​ដឹកនាំ​ Roma ។

ជាក់​ពេល​នេះ​លោក​នៅ​តែ​បន្ត​ជំហរនេះ​ដដែល​ ណា​មួយ​ទៀត​សម្រាប់​រដូវកាល​ខាង​មុខ​នេះ​ ខាង​ Roma នឹង​គាំទ្រ​លោក​ពេញ​ទំហឹង​សម្រាប់​នាំចូល​កីឡាករ​ស្ដារ​ក្រុម​។

គួរ​បញ្ជាក់​ផង​ដែរ​ បើ​តាម​ប្រភព​ជា​ច្រើន​ លោក​ Mourinho និង​ លោក​ Zidane ជា​ចំណោម​គ្រូ​បង្គោល​ដែល​ខាង​ PSG ទាក់ទង​ចង់​បាន​សម្រាប់រដូវកាល​ខាងមុខសម្រាប់មក​ជំនួស​លោក​ Pochettino ដែល​ដឹកនាំ​មិន​ឈ្នះ​ពាន​ UCL ឲ្យ​ក្លឹប​ក្នុង​រដូវកាល​នេះ​៕