គ្រូបង្វឹករបស់បិសាចក្រហម​ Manchester United លោក Jose Mourinho លោកគិតថាកីឡាករ Zlatan Ibrahimovic នឹងចាកចេញពីក្រុម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។

photo of Zlatan Ibrahimovic And Jose Mourinho
Zlatan Ibrahimovic And Jose Mourinho

ការពិតណាស់ កិច្ចសន្យារបស់កីឡាករវ័យ 36ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រា នៅចុងបញ្ចប់រដូវកាលនេះជាមួយ Manchester United ខណៈដែរលោក Mourinho ក៏ទទួលស្គាល់ដែរថា រូបគេនឹងអាចចាកចេញពីក្លឹបផងដែរ។

Ibrahimovic បានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ចាប់តាំងពីគាត់បានវិលត្រឡប់ពីរបួសជង្គង់ធ្ងន់ធ្ងរ ដែលគាត់បានរងរបួសកាលពីរដូវកាលមុន ដោយបានរារាំងគាត់អស់រយៈពេល 7 ខែ។ ក្រោយមានរបួសសារជាថ្មី នៅពេលដែរ Man Utd បានត្រឹមស្មើ Burnley ក្នុងទឹកដីខ្លួន នៃថៃ្ង Boxing Day ។

លោក Mourinho បាននិយាយថា៖ «យើងទាំងអស់គ្នាគិតថា វាជារដូវកាលចុងក្រោយរបស់គេ នៅឯក្លឹប Man United ហើយវានឹងក្លាយជាការសម្រេចចិត្តផ្ទាល់ខ្លួនសម្រាប់រូបគេ ក្នុងការបន្តលេងឬបញ្ឈប់»៕

ប្រភពពី៖ skysports