លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានបញ្ចុះបញ្ចូលខ្សែការពារ Joao Cancelo របស់ Manchester City អំពីការចូលរួមក្រុមរបស់លោកនៅ Tottenham។

Joao CanceloJose and Mourinho
ខ្សែការពារ Joao Cancelo និង លោក Jose Mourinho

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ បានបង្ហាញខ្លួនតែ១៣ប្រកួតប៉ុណ្ណោះគ្រប់ពានរង្វាន់ សំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola ចាប់តាំងពីពីចូលរួម ក្នុងតំលៃ៦០លានផោន ពីក្លឹបយក្សអ៊ីតាលី Juventus កាលពីរដូវក្ដៅកន្លងទៅ។

photo of Joao Cancelo
តារាឆ្នើមព័រទុយហ្គាល់ Joao Cancelo 

បើតាមការរាយការណ៍ពីកាសែតអេស្ប៉ាញ El Desmarque បានឲ្យដឹងថាលោក Mourinho បានប្រាប់ទៅមិត្តរួមជាតិរបស់ខ្លួន ឲ្យមកចូលរួមដើម្បីបានឱកាសចូលលេងច្រើននៅទីក្រុងឡុងដ៍ កំឡុងការដោះដូរខែមករានេះ។

photo of Joao Cancelo
ខ្សែការពារ Joao Cancelo របស់ Manchester City

ហើយគេជឿថា ខ្សែការពារវ័យ២៥ឆ្នាំ ចង់ទទួលបានពេលវេលាចូលលេងបានច្រើនជាងបច្ចុប្បន្ន នៅ Man City ហើយលោក Mourinho រីករាយក្នុងការដាក់រូបគេឲ្យចូលលេងនៅក្នុងជម្រើសដំបូងនៅទឹកដី Tottenham Hotspur៕