លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United បានច្រានចោលឱកាសដើម្បីចុះហត្ថលេខាជាមួយ Cristiano Ronaldo សម្រាប់ក្លឹប Old Trafford នារដូវកាលនេះ ។

photo of Jose Mourinho
Jose Mourinho of Manchester United

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ មានគេយល់ថា គាត់មានការខកចិត្តជាមួយនឹងក្លឹប Real Madrid ដោយសារតែប្រធានក្លឹបលោក Florentino Perez មិនបានផ្តល់នូវកិច្ចព្រមព្រៀងថ្មីដែលប្រសើរឡើងនោះទេ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ជាលទ្ធផល Ronaldo ត្រូវបានគេនិយាយថា គាតើចង់ចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍ថា គាត់មានការចាប់អារម្មណ៍ក្នុងការត្រលប់ទៅ United វិញ។

លោក Palmeri Tancredi អ្នកកាសែត BeIN SPORTS បាននិយាយថាលោក Jose Mourinho បានជួបជាមួយលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ronaldo ដើម្បីពិភាក្សាពីការផ្លាស់ប្តូរដ៏មានសក្តានុពលនាពេលខាងមុខនេះ ។ ទោះជាយ៉ាងណាលោក Tancredi បានទទូចថាលោក Mourinho បានច្រានចោលឱកាសដើម្បីនាំយក Ronaldo ត្រឡប់ទៅទឹកដី Old Trafford វិញ។

Ronaldo បានជួបការលំបាកនៅ Real ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានត្រឹមតែ 6 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន 15 លើក ប៉ុន្តែគាត់ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Real Madrid ដើម្បីរកប្រាង់ចំណូលដូច Neymar និង Messi។

ប្រភពពី៖ soccerladuma