photo of Marouane Fellaini
Marouane Fellaini of Manchester United

លោក Jose Mourinho បានធ្វើកិច្ចចរចាជាមួយកីឡាករ Marouane Fellaini នៅក្នុងការដេញថ្លៃចុងក្រោយ ដើម្បីឱ្យរូបគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Manchester United ។

កីឡាករ Fellaini គឺមិនមានកុងត្រានៅរដូវក្តៅខាងមុខនេះទេ ហើយគាត់នឹងមានសេរីភាពក្នុងការចុះហត្ថលេខាជាមួយក្លឹបនៅអ៊ឺរ៉ុបនៅខែមករាខាងមុខនេះ ។ កីឡាករវ័យ 30 ឆ្នាំរូបនេះត្រូវបានគេដឹងថា មាន ក្លឹបជាច្រើនរួមទាំងក្លឹបយក្សបារាំង PSG និងក្លឹប Besiktas របស់ទួរគី ដែលចង់បានគាត់ ។

លោក Mourinho បានអង្គុយជាមួយអតីតតារាឆ្នើមរបស់ក្រុម Everton (Fellaini) គឺដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យគាត់ស្នាក់នៅទឹកដី Old Trafford បន្តទៀត ហើយក្លឹប Man United បានផ្តល់ឱ្យ Fellaini នូវកិច្ចសន្យារយៈពេលពីរឆ្នាំ ដែលមានតម្លៃប្រហែល 130,000 ផោនក្នុងមួយសប្តាហ៍ ។

ប្រភពពី៖ thesun