លោក Jose Mourinho បានលើកសរសើរ អតីតកូនក្រុមលោក កីឡាករ Mesut Ozil ថា បើដាក់ឲ្យលេងក្រុមណា គឺដឹងតែល្អក្រុមហ្នឹង។

Jose Mourinho
Jose Mourinho

ជាការពិតណាស់ Ozil បានលេងក្រោមការដឹកនាំរបស់លោក Mourinho​ ចំនួនបីរដូវកាល នៅ Real Madrid ដោយពេលនោះពួកគេទាំងពីរបានជួយឲ្យ Real Madrid លើកពាន La Liga នៅក្នុងឆ្នាំ ២០១១/១២ មុនពេលពួកគេទាំងពីរ ចែកផ្លូវគ្នាពី Real Madrid ដោយ Ozil បានទៅចូលរួមជាមួយ Arsenal និង លោក Mourinho បានទៅដឹកនាំ ក្លិប Chelsea។

លោក Mourinho បាននិយាយថា៖ “Ozil គឺជា កីឡាករមួយដ៏ល្អប្លែកគេ ហើយគ្មានអ្នកណាចម្លងគេបានទេ មិនថា ចម្លងកន្លែងល្អ ឬ អាក្រក់ទេ គឺមិនបានទាំងអស់។

Ozil គេល្អខ្លាំងណាស់ គេប្រៀបដូចជា ផ្នែកមួយនៃរូបផ្គុំរបស់ក្រុម ដែលត្រូវបំពេញមិនឲ្យសល់ចន្លោះ ហើយ Ozil​ បើដាក់ឲ្យលេងក្រុមណា គឺក្រុមនោះដឹងតែល្អ តែម្តង”៕