លោក Jose Mourinho បានលើកឡើងថា ការប្រកួតជាមួយ Juventus វាមិនសំខាន់សម្រាប់ Manchester United នោះទេ។ អ្វីដែរសំខាន់នោះគឺ 2ប្រកួតចុងក្រោយ ប៉ះ Valencia និង Young Boys ក្នុងពានរង្វាន់ Champions League វគ្គសន្សំពិន្ទុក្នុងពូល H។

Mourinho បើចាញ់ Juventus វាមិនសំខាន់សម្រាប់ Man Utd ទេ សំខាន់គឺ
Mourinho បើចាញ់ Juventus វាមិនសំខាន់សម្រាប់ Man Utd ទេ សំខាន់គឺ

គ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់រូបនេះ ជឿជាក់ថាវាមានការលំបាក់ណាស់ក្នុងការយកឈ្នះក្រុមយក្សអីុតាលីមួយនេះ ខណៈជើងទីមួយពួកគេយកឈ្នះពួកយើងទៅហើយនៅទឹកដី Old Trafford។ Juventus ត្រូវការតែ 1ពិន្ទុប៉ុណ្នោះដើម្បីឡើងវគ្គ 16ក្រុមចុងក្រោយ។ នឹង 34ប្រកួតនៅ Allianz Stadium ម្ចាស់ជើងឯងពានអីុតាលី 7សម័យការជាប់ៗគ្នាមួយនេះ ចាញ់តែ 2ប្រកួតប៉ុណ្នោះ។

លោកបាននិយាយថា៖ «ការប្រកួតជាមួយ Juventus វាជាប្រកួតដ៏ធំមួយ ប៉ុន្តែវាមិនមែនជាការប្រកួតដ៏សំខាន់សម្រាប់យើងនោះទេ។ ពួកយើងមិនគិតពីលទ្ធផលនៃការប្រកួតនេះទេ។ ប៉ុន្តែអ្វីដែរសំខាន់នោះទេ គឺ2ប្រកួតចុងក្រោយជាមួយ Young Boys និង Valencia ដើម្បីយកពិន្ទុទៅលេងនៅ Europa League បន្តទៀត»

ប្រភព៖ Daily Mail