គ្រូបង្វឹករបស់បិសាចក្រហម Manchester United លោក Jose Mourinho បានប្រាប់អ្នកការសែតថា លោកមិនឱ្យប្រធានក្លឹបលោក Ed Woodward ទិញខ្សែប្រយុទ្ធ Cristiano Ronaldo ត្រឡប់ទៅលេងនៅ Old Trafford វិញទេ ។ ទោះបីជាគាត់ចង់មក Man Utd ជាង Juventus ក្រោយពីគាត់ចាក់ចេញពី Real Madrid ។

Jose Mourinho
Jose Mourinho

លោកបានប្រាប់អ្នកកាសែតថា លោក Ronaldo ពេលគាត់ចាក់ចេញពី Real Madrid គាត់ចង់ត្រឡប់ទៅលេងនៅ Old Trafford វិញណាស់​។ តែខ្ញុំមិនឱ្យប្រធានក្លឹបលោក Ed Woodward អើពើរឿងនេះ ព្រោះអីតម្លៃខ្លួនគាត់ថ្លៃណាស់ ជាពិសេសនោះថ្លៃប្រាក់ពលកម្មរបស់ដល់ទៅ 50មឺុនដុលាក្នុងមួយសប្ដាហ៍ គឺក្លឹបគ្មានលទ្ធភាពបង់ឱ្យគាត់នោះទេ ណាគាត់រៀងចាស់ទៅហើយ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយបន្ទាប់ពីឈ្នះ Burnley 2-0 នៅកីឡដ្ឋាន Turf Moor កាលពីយប់មិញថា៖ Ronaldo នៅតែជាកីឡាករល្អលំដាប់ពិភពលោក ទោះបីជាគាត់រៀងចាស់ក៏ដោយ ប្រធានក្លឹបលោក Ed Woodward ក៏បានត្រៀមលុយទុកទិញ Ronaldo ដែរ តែខ្ញុំមិនឱ្យទិញ។ ការដែរខ្ញុំនិយាយថា ក្លឹបមិនមានលុយនោះគឺដោយសារតែ ខ្ញុំចង់ឱ្យគាត់ទិញខ្សែការពារ ព្រោះខ្សែប្រយុទ្ធនៅក្រុមរបស់យើងមានច្រើនណាស់ ខណៈដែរខ្សែការពាររបស់យើង មិនទាន់ល្អនៅឡើយទេ ៕

ប្រភពពី៖ Mirror