គ្រូបង្វឹករបស់បិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយប្រាប់ខ្សែបម្រើឆ្នើម Paul Pogba កីឡាករទាំងអស់គ្នាននរណាធំជាងក្លឹបទេ។

Jose Mourinho
Jose Mourinho

ពិតណាស់ ខណៈ Manchester United នៅល្ងាចនេះនឹងត្រូវប្រកួតជាមួយ West Ham United  នៅក្នុងលីគកំពូលរបស់អង់គ្លេស Premier League លោកក៏បានថា ទៀតថា នឹងមិនដាក់ Pogba ជាប្រធានក្រុមទៀតទេ។ ទោះបីជាលោកនិង Pogba នៅតែមានទំនាក់ទំនងរវាងគ្នានឹងគ្នាល្អដដែល ទោះជាមានរឿងរ៉ាវបន្ដិចបន្ដួចត្រូវបានគេចាប់បានក្នុងសប្ដាហ៍នេះក៏ដោយ។

Mourinho បាននិយាយថា៖ Pogba ជាកីឡាករមួយរូបដូចកីឡាករទាំងអស់នៅក្នុងក្រុម ហើយមិនមានកីឡាករណាធំជាងក្លឹបទេ ទោះបីជាខ្ញុំជាមួយឈ្លោះគ្នា ឬមិននិយាយរកគ្នាក៏ដោយក៏ក្លឹបជាអ្នកសម្រេចទាំងអស់ គឺមិនមែនខ្ញុំឬកីឡាករឡើយ ៕

ប្រភពពី៖ The sun