លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United មានគេរាយការណ៍ថា កំពុងពិភាគសារជាមួយប្រធានក្លឹប Man United  ដើម្បីដណ្ដើមទិញ យក Cristiano Ronaldo មកប្រទេសអង់គ្លេស។

photo of Jose Mourinho
Jose Mourinho of Manchester United

ពាក្យចចាមអារ៉ាមថ្មីៗនេះបានលើកឡើងថា Ronaldo មិនសប្បាយចិត្តនៅក្លឹប Real Madrid ហើយកំពុងសម្លឹងមើលការវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់គាត់វិញ ដែលគាត់បានលេងនៅចន្លោះឆ្នាំ 2003 និង 2009 ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

សារព័ត៌មាន La Sexta របស់អេស្ប៉ាញបានអោយដឹងថា​ តារាបាល់ទាត់រូបនេះ ខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុម Real Madrid ដែលមិនបានផ្តល់នូវកិច្ចព្រមព្រៀងថ្មីមួយសម្រាប់គាត់ ខណៈដែលកីឡាករ Messi និង Neymar ទទួលបានកិច្ចសន្យាថ្មីដែរមានប្រាប់ខែច្រើនជាងរូបគេ។

កត្តាដ៏ធំមួយសម្រាប់ភាពមិនសប្បាយចិត្តរបស់កីឡាករ Ronaldo អាចជាទម្រង់លេងរបស់ Real និងបច្ចុប្បន្នរបស់គាត់។ បច្ចុប្បន្នក្រុម Real Madrid មាន 19 ពិន្ទុនៅពីក្រោយក្រុម FC Barcelona ក្នុងក្របខ័ណ្ឌ La Liga ។

ប្រភពពី៖ soccerladuma