គ្រូបង្វឹករបស់ Manchester United លោក Jose Mourinho បានពន្យល់ពីមូលហេតុដែរក្រុមរបស់លោកមិនខ្លាំងដូច Liverpool នឹង Man City លោកនិយាយថា ដោយសារតែខ្សែការពាររបស់លោកមានកម្រិតខ្សោយណាស។

Jose Mourinho
Jose Mourinho

ពិតណាស់លោក Mourinho នឹងត្រូវដឹកនាំ Manchester United ធ្វើធ្វើដំណើរទៅកាន់ទឹកដី Burnley នៅថ្ងៃអាទិត្យនេះ។ ខណៈដែរ3 ប្រកួតកន្លងមកគឺលោកដឹកនាំក្រុម ចាញ់ 2 ឈ្នះតែ 1 មួយប៉ុណ្នោះ គឺធ្វើឱ្យតែមានសម្ពាធជាខ្លាំង នឹងប្រហែលជាប្រឈូមមុខនឹងការបណ្ដេញចេញពីក្លឹបទាំងផង។

នៅពេលមានអ្នកការសែតសួរលោកតើក្រុមលោកអាចលេងដូច Liverpool នឹង Man City បានឬទេ? លោកក៏ឆ្លើយតប់វិញថា៖ ពួកគេលេងរបៀបដែលពួកគេលេងហើយយើងលេងរបៀបដែលយើងលេង។ ខ្ញុំមិនចង់និយាយអ្វីមួយដែលទាក់ទងនឹងរឿងនោះទេ។ សម្រាប់ក្រុមដែរល្អនឹងខ្លាំងគឺសំខាន់ នៅផ្នែកខាងក្រោយតរបស់លោកគឺរឹកមាំល្អ ៕