លោក Jose Mourinho ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការ Manchester United ក្រោយកាន់ការងារបាន 2ឆ្នាំកន្លះ។

Mourinho លាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd
Mourinho លាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd

បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ55ឆ្នាំ បានឈ្នះ FA Cup, UEFA Europa League ជាមួយក្រុម Man Utd ប៉ុន្តែដោយសាររដូវកាលនេះធ្លាក់ទម្រង់លេងខ្លាំង ដោយបច្ចុប្បន្នក្រុមបិសាចក្រហម ស្ថិតនៅលេខ6 ក្នុងតារាង Premier League និងមានគម្លាតដល់ទៅ19ពិន្ទុ ពីក្រុមកំពូលតារាង Liverpool ទើបធ្វើឱ្យលោកសម្រេចចិត្តដើរចេញពីក្លឹបត្រឹមនេះតែម្ដង។

ចំពោះអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹបនេះមិនទាន់បានបញ្ចាក់នៅឡើយទេ ខណៈក្លឹបកំពុងតែរៀបចំព្រោះពេលវេលានេះគឺក្លឹបមិនទាន់បានគ្រោងទុកនៅឡើយទេ៕

ប្រភព៖ BBC