ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ដែល​ជា​ម្ចាស់​ផ្ទះ ​ក្នុង​លទ្ធផល 2-2 ​នៃ​លីគ​កំពូល​អង់គ្លេស។ ខណៈដែរលោក Jose Mourinho ហក់ទៅវ៉ៃជំនួយ​ការ​គ្រូ​បង្វឹក Chelsea បន្តាប់ទីឌឺដង់ដាក់លោកពេល​ Chelsea តាមស្មើវិញនៅចុងម៉ោង។

Mourinho ហក់​ទៅវ៉ៃជំនួយ​ការ​គ្រូ​បង្វឹក Chelsea ក្រោយពីពួកគេតាមស្មើ
Mourinho ហក់​ទៅវ៉ៃជំនួយ​ការ​គ្រូ​បង្វឹក Chelsea ក្រោយពីពួកគេតាមស្មើ

ក្រុមរបស់លោក Mourinho បានត្រៀមខ្លួនដើម្បីទទួលជ័យជម្នះរួចទៅហើយកាលពីយប់មិញ លើតោខៀវ Chelsea ប៉ុន្តែវាមិនគួរអោយជឿរថា នាទីទី 90+ទៅហើយក្រុមម្ចាស់ផ្ទះស៊ុតតាមស្មើ 2-2 ដោយខ្សែបម្រើ Ross Barkley លទ់ផលនេះហើយទើបធ្វលអោយទាំងគ្រូបង្វឹកជំនួសអ្នកគាំទ្រ Chelsea មានការ​សប្បាយ​ចិត្តជាខ្លាំង។ ប៉ុន្តែអ្វីដែរធ្វើអោយលោក Jose Mourinho ខឹងនោះគឺព្រោះជំនួយ​ការ​គ្រូ​បង្វឹក Chelsea លោក Marco Ianni សប្បាយចិត្តពេលរត់ទៅអប់អរនៅមុខលោក Mourinho ខណៈដែរលោកគិតថាក្រុមរបស់លោកឈ្នះហើយនោះ ទើបលោកហត់ទៅតាមលោក Marco Ianni ។

ក្រោយកើតហេតុភ្លាមៗលោក លោក Mourinho បានប្រាប់ព័ត៌មាន BBC Sport ថា៖ វាមិនមែនជាប្រតិកម្មរបស់ខ្ញុំទេ គឺជាប្រតិកម្មរបស់ជំនួយការរបស់លោក Sarri ទេ ដែរធ្វើមកលើរូបលោក។

លោក Maurizio Sarri គ្រូបង្វឹកក្រុម Chelsea បានបញ្ជាក់ដែរថា៖ គាត់និងជំនួយការរបស់គាត់បានសុំទោសលោក Mourinho បន្ទាប់ពីមានរឿងរ៉ាយនោះ ដោយលោក Sarri សារភាពថាជំនួយការរបស់គាត់ជាអ្នកមានកំហុស ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC