លោក Jose Mourinho ដែរជាគ្រូបង្វឹករបស់ក្រុម Manchester United អាចបាត់បង់ការងារ ប្រសិនបើគាត់ដឹកនាំក្រុមចាញ់មួយប្រកួតទៀតខណៈដែរ 3ប្រកួតកន្លងមកគឺលោកដឹកចាញ់ 2 ឈ្នះ 1 ។

José Mourinho
José Mourinho

យ៉ោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាកីឡាកររបស់ក្រុម Man United គឹលេងមិនត្រូវជើងគ្នានោះទេ ដោយសារលោក Mourinho រៀប់ចំក្បួនលឿនពេក នៅពេលចាញ់ក្រុម Tottenham 3-0 កាលពីថ្ងៃចន្ទសប្តាហ៍មុន។ នឹងការបរាជ័យមួយប្រកួតទៀត ចាញ់ក្រៅផ្ទះលើក្រុម Brighton 3-2។

ខណៈដែរសារព័ត៌មានមួយចំនួនទៀតបានឱ្យដឹងថា គឺកីឡាកររបស់លោក Mourinho មិនសប្បាយចិត្តនឹងលោកនោះទេដោយសារតែលោក ផ្លាស់ប្ដូរក្បួនលេងដែរកីឡាករមិនដែរលេងសោះ ក្នុងក្បួនថ្មីរបស់លោក។

ពិតណាស់លោក Mourinho នឹងត្រូវដឹកនាំ Man Utd ទៅប្រកួតជាមួយ Burnley នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ អ្នកការសែត Daily Mail បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ Chelsea និង Real Madrid រូបនេះ នឹងត្រូវគេបណ្តេញចេញពីក្លឹបប្រសិនបើគាត់ដឹកនាំក្រុមបរាជ័យជាលើកទី 3 នៅប្រកួតសប្តាហ៍ទីបួននេះ ៕

ប្រភពពី៖ onefootball