គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា លោកនឹងដាក់ខ្សែបម្រើឆ្នើម Paul Pogba ជម្រើស 11នាក់ដំបូងប្រកួតជាមួយ Valencia ពាន Champions League នៅយប់នេះ។

Mourinho ៖ Pogba នឹងលេងជម្រើសដំបូងប៉ះ Valencia យប់នេះ
Mourinho ៖ Pogba នឹងលេងជម្រើសដំបូងប៉ះ Valencia យប់នេះ

ពិតណាស់ Paul Pogba ត្រឹមជាកីឡាករបម្រុង 2ប្រកួតមុន ខណៈយប់នេះគ្រូបង្វឹកថា នឹងឱ្យរូបលោកជាជម្រើសដំបូងវិញ។ ក្រុម​ Manchester United នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់​អេស្ប៉ាញ​ប្រកួតជាមួយ Valencia នៅ​យប់​នេះ​ទាំង​មាន​កៅអី​រួច​ជា​ស្រេច​សម្រាប់​វគ្គ​ 16​ក្រុម​ចុង​ក្រោយ។

ទោះបែបនេះក៏ដោយ យប់នេះលោក Mourinho ត្រូវបានរំពឹងថានឹងដាក់កីឡាករមិនសូវបានលេងឱ្យចូលលេង ព្រោះ Man Utd ធានាបានកៅអីវគ្គ 16ក្រុមចុងក្រោយស្រាប់ហើយ៕

ប្រភព៖ Sky Sport