លោក Jose Mourinho នឹងកីឡាករ Paul Pogba កាន់តែអាក្រក់ទៅអាក្រក់ទៅហើយ ក្រោយពីអ្នកទាំងពីលែងនិយាយស្ដីរកគ្នា ខណៈគ្រូបង្វឹកបិសាចក្រហមរូបនេះក៏ និយាយឌឺដង់កីឡាកររបស់ខ្លួនដោយនិយាយថា បើគេចង់ចេញនោះគេដាក់សំណើរចេញទៅ។

Jose Mourinho
Jose Mourinho

អ្នកទាំងពីរបានប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុននៅទីលានហ្វឹកហាត់របស់ Man United ក្រោយពីអ្នកទាំងពីរនិយាយគ្នាមិនចុះសម្រុងនិងគ្នា ក្រោយពី ពួកគេយកឈ្នះ 2-1 លើក្រុម Leicester City។

Paul Pogba
Paul Pogba

Pogba ក៏បានបញ្ជាក់ពីភាពមិនសប្បាយចិត្តរបស់គាត់នៅក្លឹបដោយនិយាយប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយចប់ការប្រកួតជាមួយ Leicester City ថា «មានអ្វីដែលខ្ញុំអាចនិយាយ ហើយមានរឿងជាច្រើនដែលខ្ញុំមិនអាចនិយាយបានបើមិនដូច្នោះទេខ្ញុំនឹងត្រូវពិន័យ Leicester City»។ គឺដោយសារគ្រូបង្វឹករបស់គេមិនឱ្យនិយាយរឿងរ៉ាយទាក់ទង់ជាមួយក្លឹបទើបលោកមិនហាននិយាយ ៕

ប្រភពពី៖ Metro