ខ្សែប្រយុទ្ធ Moussa Marega របស់ FC Porto បានដើរចេញពីទីលានប្រកួតនៅតង់ទី២ ខណៈក្រុមរបស់ខ្លួនបានផ្តួលម្ចាស់ផ្ទះ Vitoria Guimaraes ក្នុងលទ្ធផល ២ទល់និង១ កាលពីថ្ងៃអាទិត្យ ខណៈដែល ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានទទួលរងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រគូបដិបក្ស។

photo of Moussa Marega
ខ្សែប្រយុទ្ធ Moussa Marega របស់ FC Porto

ម៉ារ៉េហ្គាមានវ័យ ២៨ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញអារម្មណ៏ខឹងសម្បារ និងបានដើរចេញពីទីលានប្រកួតនៅនាទី៦៩ ពោលគឺ ៩នាទីបន្ទាប់ពីរកបានគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមភ្ញៀវ។យ៉ាងណាមិញ Marega បានឆ្លើយតបដោយបង្ហាញសកម្មភាពដាក់មេដៃចុះក្រោម និងលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់ហ្វូងមនុស្សដែល បានស្រែកចំអកអោយ ស្របពេលមិត្តរួមក្រុមកំពុងមានវត្តមានលើទីលានព្យាយបាមបញ្ចុះបញ្ចូលអោយរូបគេនៅបន្តលេង តែទីបំផុតអតីតកីឡាករក្លឹប Maritimo រូបនេះត្រូវបានប្តូរចេញ។

photo of Moussa Marega
Moussa Marega

ក្លឹបយក្សព័រទុយហ្គាល់ Porto បានសរសេរលើគេហទំព័ររបស់ពួកគេ ដោយពិពណ៌នាថា: វាជាស្ថានភាពដ៏ក្រៀមក្រំដែលជារឿងខ្មាស់អៀនបំផុតសម្រាប់ក្លឹប Guimaraes និងលីកកំពូលព័រទុយហ្កាល់។គួរបញ្ជាក់ថា Marega ធ្លាបបានចំណាយពេលមួយរដូវកាល(២០១៦-២០១៧)លេងនៅ ក្លឹប Vitoria Guimaraes ខ្ចីជើង និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុង ២៥ប្រកួតកន្លងមក។

photo of Moussa Marega
Moussa Marega