photo of Hirving Lozano
Napoli ត្រៀមនាំយកកីឡាករជម្រើសជាតិឆ្នើមម៉ិចស៊ិក Hirving Lozano ក្នុងតម្លៃបំបែកកំណត់

ក្លិប Napoli បានត្រៀមខ្លួនរួចស្រេចក្នុងការនាំយកខ្សែប្រយុទ្ធស្លាបរបស់ PSV Eidnhoven កីឡាករ Hirving Lozano ក្នុងកញ្ចប់ថវិកា ៤២លានអឺរ៉ូ ដែលនេះជាតម្លៃខ្លួនបំបែកឯតទគ្គកម្មសម្រាប់ក្លិបលេងនៅក្របខណ្ឌ​ Serie A មួយនេះ។

ចំពោះតម្លៃខ្លួនដែលថ្លៃបំផុតសម្រាប់ការនាំចូលរបស់ Napoli គឺខ្សែប្រយុទ្ធ Gonzalo Higuain ដែលអតីតជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបាន Napoli ទិញពី Real Madrid ក្នុងតម្លៃខ្លួន ៣៧លានអឺរ៉ូកាលពីឆ្នាំ ២០១៣។

photo of Hirving Lozano
Hirving Lozano

កីឡាករជម្រើសជាតិម៉ិចស៊ិក Lozano នឹងហោះមកទឹកដីអ៊ីតាលីដើម្បីធ្វើតេស្ដសុខភាព ស្របពេលដែលការបង្ហាញខ្លួនជាផ្លូវការជាកីឡាកររបស់ Napoli អាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះតែម្ដង។

ក្រោយការមកដល់របស់ Lozano អ្នកចាត់ការទូទៅលោក Carlos Ancelotti ទំនងអាចនឹងបំភ្លេចខ្សែប្រយុទ្ធ James Rodriguez របស់ Real Madrid ពីក្នុងខ្សែភ្នែក ខណៈពេលដែលលោក Zidane ក៏មានបំណងចង់រក្សាទុកកីឡាកររូបនេះផងដែរនោះ៕