សម្រប​នឹង​ការ​ចង់​បាន​របស់​ក្លឹប FC Barcelona បង្វែរ​ទៅ​មើល​ក្លឹប​យក្ស​ Napoli ក៏​បាន​ដាក់​តម្លៃ​កប់​ពពក​សម្រាប់​ខ្សែ​បម្រើ​ឆ្នើម Fabian Ruiz។

Fabian Ruiz
Fabian Ruiz

Ruiz សព្វថ្ងៃ​មិន​ទាន់​សម្រេច​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ​ឡើយ ប៉ុន្តែ Napoli ​ហាក់​ព្យាយាម​រាំងស្ទះ​ខ្លាំង ទន្ទឹម​ពេល​ដែល​ក្លឹប​ទើប​ដក​ចោល​តំណែង​លោក Carlo Ancelotti កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បែប​នេះ​ស្ថានការណ៍​វឹកវរ​ក្នុង​ក្លឹប​ក៏​មិន​ទាន់​ជា​ដោះស្រាយ​ចេញ ព្រោះ​ការ​ចាប់​យក​អ្នកចាត់ការ​ថ្មី​ក៏​មិន​ទាន់​សម្រេច។

photo of Fabian Ruiz

ហេតុផល​នេះ​ហើយ​ទើប Napoli ដាក់​កំហិត​នៅ​តម្លៃ​ធ្ងន់ធ្ងរ​មួយ ផ្ញើ​ទៅ​អ្នក​មាន​បុណ្យ​ប្រសិន​ណា​ជា​បាក់​ចិត្ត​លើ Fabian Ruiz ហើយ​ចង់​នាំ​យក​នៅ​រដូវ​រងា​ខាង​មុខ នោះ​ព្រម​ទម្លាក់​លុយ ១៨០ លាន​អឺរ៉ូ​ទើប​អាច​ព្រមព្រៀង​ទៅ​បាន៕