អ្នកចាំទីរបស់ក្លឹប Real Madrid កីឡាករ Keylor Navas បាននិយាយចេញពីអារម្មណ៍ពិតរបស់ខ្លន ថាមកពីគ្នានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទើបធ្វើឱ្យក្រុមរបស់លោកជួបបញ្ចាគ្រាប់បាល់។

Keylor Navas នឹង Cristiano Ronaldo
Keylor Navas នឹង Cristiano Ronaldo

ក្នុងប្រកួតពាន Champions League កាលពីយប់មិញក្នុងពូល G ម្ចាស់ពានអឺុរ៉ុប Real Madrid បានភ្លាត់ស្នៀតចាញ់ក្រុមខ្លាំងមកពីរុស្ស៊ី CSKA Moscow ក្នុងលទ្ទផល 1ទល់នឹង0។ ខណៈដែរពីប្រកួតមុនៗ Real Madrid បានត្រឹមស្មើនឹងចាញ់ប៉ុណ្នោះមិនទាន់ឈ្នះនៅឡើយទេ គេដូចនឹងបិសាចក្រហម Manchester United ដែរហើយមើលទៅ ដោយលេង 4 ប្រកួតស្មើ2 ចាញ់2។

អ្នកចាំទីវ័យ 31ឆ្នាំរូបនេះបានិយាយប្រាប់សារព័ត៌មានក្រោយពីចាញ់យប់មិញថា៖ Ronaldo បានចាកចេញពី Madrid ទៅ Juventus បាត់ទៅហើយ។ នាពេលគាត់ចេញគាត់ឡើងជើងខ្លាំងដោយរកបាន 44គ្រាប់កាលពីរដូវកាលមុន។ គួរតែដឹងហើយ យើងមិនអាចយកដៃមកបាំងព្រះអាទិត្យបានទេ។ គាត់ជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅទីនេះ។ ប៉ុន្តែឥឡូវវាជាអតីតកាលទេ ប៉ុន្តែពួកយើងនៅចាំមិនភ្លេច។ វាជាលើកដំបូងហើយចាប់តាំងពីឆ្នាំ 2007 មកដែល Madrid បីប្រកួតមិនមានគ្រាប់បាល់ជួយក្រុមឈ្នះបាន៕

ប្រភពពី៖ Goal