អ្នកចាំទីរបស់ក្លឹប Real Madrid កីឡាករ Keylor Navas បានទទូចឱ្យក្លឹបរបស់ខ្លួនថា គាត់មានការខកចិត្តណាស់ ក្នុងការបាត់បង់ជម្រើសដំបូងចាំទីដៃទី1 របស់ក្លឹប ធ្លាក់ក្រោមអ្នកចាំទី Thibaut Courtois ដែរពួកគេទើបនឹងទិញទៅវិញ។

Navas សើចចំអកឱ្យ Madrid ក្រោយពីខ្លួនមិនសូវដាក់រូបលោកឱ្យចូលលេង
Navas សើចចំអកឱ្យ Madrid ក្រោយពីខ្លួនមិនសូវដាក់រូបលោកឱ្យចូលលេង

Navas ត្រូវបាន Real Madrid ទិញពីក្លឹប Levante ក្នុងឆ្នាំ 2014 នឹងបានជួយក្លឹបនេះឈ្នះពាន Champions League 3រដូវកាលជាប់គ្នា។ រដូវ​កាល​នេះ​ Navas បង្ហាញ​ខ្លួន​បាន 7​ប្រកួត​គិត​គ្រប់​កម្មវិធី ហើយ​របូត ​7​គ្រាប់ ខណៈ Courtois ចូល​លេង​បាន​ 11​ប្រកួត ហើយ​របូត​13​គ្រាប់។

Thibaut Courtois
Thibaut Courtois

អ្នកចាំទីសញ្ចាតិកូស្តារីការូបនេះបាននិយាយថា៖ «ខ្ញុំបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League 3ដងជាប់ៗគ្នា តែពេលនេះខ្ញុំមិនសូវបានលេងចឹង។ នៅពេលលោក Julen Lopetegui ចូលដឹកនាំគាត់បានប្រើអ្នកចាំទីទាំង2 អ្នក។ ប៉ុន្តែ​​ក្រោម​ការដឹកនាំរបស់លោក Solari គាត់ដាក់តែអ្នកចាំទី Thibaut Courtois មិនខ្វល់ពីខ្ញុំដែរជួយក្លឹបឈ្នះពាន 3រដូវកាលជាប់ៗគ្នាចឹង»

ប្រភព៖ Goal