បន្ទាប់​ពី​ការ​មក​ដល់​របស់​អ្នកចាត់ការ​លោក Quique Setien ខ្សែ​ការពារ Nelson Semedo បាន​បង្ហាញ​ទឹកចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង ព្រោះ​បាន​ទទួល​ទំនុក​ចិត្ត​ពេញទំហឹង​ពី​សំណាក់​គ្រូ​បង្វឹក​ថ្មីចូល​ដឹកនាំ Barcelona។

photo of Quique Setien
​អ្នកចាត់ការ​លោក Quique Setien

នៅ ៤ ប្រកួត​ចុង​ក្រោយ​មិន​ថា​នៅ Copa del Rey ​និង LaLiga ខ្សែ​ការពារ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ជាប់​នៅ​ជម្រើស​ដំបូង ហើយ​លេង​ពេញ​ជើង​ ៩០ នាទី​ពេញធឹង ជា​រួម​បាន​ដក់​ជាប់​សឹង​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដែល Setien បាន​ជ្រើសរើស។

photo of Nelson Semedo
ខ្សែ​ការពារ Nelson Semedo

Semedo បាន​និយាយ​ថា៖ “សម្រាប់​ខ្ញុំ​កំពុង​តែ​ទទួល​បាន​រឿង​ល្អ ដោយ​អ្នកចាត់ការ​ថ្មី​ទុក​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​អ្វី​ដែល​ខ្ញុំ​គឺ​មាន​តែ​ការ​ខិតខំ​ខ្លាំង​ដើម្បី​បង្ហាញ​ទៅ​កាន់​ការ​ជឿ​ទុក​ចិត្ត​នោះ​វិញ”។

photo of Nelson Semedo
Nelson Semedo

ខ្សែ​ការពារ​រូប​នេះ​បន្ថែម៖ “នេះ​ប្រហែល​ជា​រដូវ​កាល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​នៅ Barcelona ប៉ុន្តែ​ក៏​សោកស្តាយ​ដែល​ក្រុម​មិន​ទាន់​នាំ​មុខ​កំពូល​តារាង គ្រាន់​ថា​វា​នៅ​សេសសល់​ប្រកួត​ច្រើន​ទៀត បែប​នេះ​យើង​នៅ​តែ​មាន​ឱកាស​យក​ជើង​ឯក”៕