ខ្សែ​បម្រើ​ Nemanja Matic នឹង​​ផ្លាស់​ទៅ​កាន់​ក្លឹប​ Roma សម្រាប់​រដូវកាល​ឆ្នាំ​២០២២/២៣ ខាង​មុខ​ ក្រោយ​ចាកចេញ​ពី​ក្លឹប​ Manchester United ។

Nemanja Matic
Nemanja Matic

បើ​ប្រភព​ Fabrizio Romano បាន​ឲ្យ​ Matic និង​ Roma គឺ​បាន​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ ដោយ​ភាគី​ទាំង​ពីរ​នឹង​ចុះ​កុងត្រា​រយៈពេល​ ១ឆ្នាំ​ និង​មាន​លក្ខខណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​បន្ថែម​ទៀត​។

នៅ​ខណៈ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ Roma ហើយ​ដោយ​កំពុង​ធ្វើ​ពិនិត្យ​សុខភាព​ និង​បញ្ចប់​ឯកសារ​កុងត្រា​នានា​។

Matic ជា​កីឡាករ​របស់​ Man Utd អស់​រយៈពេល​ ៥ឆ្នាំ​ ដោយ​ចូល​រួម​ប្រកួត​ឲ្យ​ក្លឹប​នេះសរុប​ ១៨៩​ប្រកួត​ និង​ស៊ុត​ចូល​ ០៤គ្រាប់​៕