photo of Nemanja Matic
Nemanja Matic os Man United

ខែ្សបម្រើការពារក្រុមបិសាចក្រហម Manchester United កីឡាករ Nermaja Matic បានលើកឡើងថា រូបគេមិនខ្វល់ឡើយ ទោះបីអ្នកគាំទ្រ Chelsea រិះគន់រូបគេក៏ដោយ។

Matic ត្រូវបាន Chelsea លក់ទៅកាន់ Man Utd ក្នុងតម្លៃ ៤០លានអឺរ៉ូ កាលពីដើមរដូវកាល ដែលបច្ចុប្បន្នកំពុងតែធ្វើឲ្យ Chelsea ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

Matic បាននិយាយថា “នៅពេលដែលខ្ញុំលេងឲ្យ Chelsea ខ្ញុំតែងតែផ្តល់កម្លាំងចិត្តលេង ១០០%។ ពួកយើងបានលើកពានបីដងជាមួយគ្នា។

ខ្ញុំសង្ឃឹមថា ពួកគេនៅតែគាំទ្រខ្ញុំ ប៉ុន្តែ ខ្ញុំក៏មិនខ្វល់ដែរ ទោះពួកគេមិនគាំទ្រខ្ញុំ។ អ្វីដែលខ្ញុំចង់និយាយ គឺខ្ញុំសប្បាយចិត្ត ក្នុងការលេងឲ្យ Man Utd។

ការសម្រេចចិត្តរបស់លោក Conteក្នុងការលក់ខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះបានក្លាយទៅជាអាជីពជាអ្នកគ្រប់គ្រងដ៏អាក្រក់បំផុតរបស់គាត់។
លោក Matic បាននិយាយថា លោកមិនមានអ្វីបញ្ជាក់ថាលោកនឹងមិនវិលត្រឡប់មកកាន់ទីលាន Stamford Bridge វិញនោះទេ។


ប្រភពពី៖ dailystar