អ្នកចាំទីដៃទី២ របស់ Barcelona គឺ Neto Murara ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិប Barcelona ក្នុងខែ​​​មករានេះដើម្បីស្វែងរកនាទីលេងច្រើនជាងនេះ។
Neto Murara
Neto Murara
Barca បានប្រើប្រាស់អ្នកចាំទីដៃទី១ Marc Andre-Ter Stegen ក្នុងការប្រកួតសឹងតែទាំងអស់ដោយសារគេទទួលបានការទុកចិត្តពីក្លិបទើបធ្វើឲ្យ Neto កម្ររកពេលចូលលេងបានណាស់ដោយនៅរដូវកាលនេះគេបង្ហាញខ្លួនបានតែ៣ប្រកួតប៉ុណ្ណោះ។
នេះមិនមែនជាលើកទី១ទេដែល Neto ទាមទារចាកចេញព្រោះកាលពីរដូវកាលមុនក៏គេរំអុកក្លិបឲ្យលក់គេចេញដែរ ដោយលើកនេះគេចង់ផ្ទេរទៅក្លិបនៅ Premier League ឬ Serie A ដូច្នេះ គេអាចនឹងចាកចេញតែម្ដងឬទៅលេងខ្ចីជើងនៅក្លិបផ្សេង។
គួរបញ្ជាក់ផងដែរថា Barcelona ទំនងជាបើកផ្លូវឲ្យអតីតអ្នកចាំទីក្រុម Valencia រូបនេះចាកចេញព្រោះ​​កំពុងត្រូវការថវិកាសម្រាប់ទ្រទ្រង់​​​ក្លិប៕