លោក​ Gary Neville អ្នក​ជំនាញ​និង​វិភាគ​បាល់ទាត់​ដ៏​ល្បី​មួយ​រូប​បាន​លើក​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe គឺ​ដល់​កម្រិត​របស់​ ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ហើយ​។

Kylian Mbappe
Kylian Mbappe

លោក​ Nevilla បាន​លើក​ឡើង​ថា​៖” យើង​ឃើញ​ស្រាប់​ហើយ​ Ronaldo និង​ Messi គឺ​ជិត​មក​ដល់​ទី​បញ្ចប់​នៃ​អាជីព​របស់​ពួក​គេ​ហើយ​។ និយាយ​អញ្ចឹង​មិន​មែន​ចង់​មាន​ន័យ​ថា​ ពួក​គេ​នឹង​ចូល​និវត្តន៍​នៅ​ក្នុង​ចុង​រដូវកាល​នេះ​ទេ​។ ច្បាស់​ណាស់​ ពួក​គេ​នឹង​នៅ​លេង​បាន​ ៣-៤ឆ្នាំ​អី​ទៀត​ណោះ​ បើ​មើល​តាម​កាយ​សម្បទា​របស់​ពួកគេ​។ តែ​ច្បាស់​ណាស់​កម្លាំង​ពួក​គេ​ចាប់​​ផ្ដើម​អន់​ថយ​ហើយ​ “។

លោក​បាន​បន្ត​ថា​៖” នៅ​ខណៈ​នេះ​បើ​យើង​សួរ​កីឡាករ​មួយ​ណា​​ចង់​ទិញ​យក​បំផុត​ ច្បាស់​ជា​គ្មាន​នរណា​ឆ្លើយ​ចង់​យក​ Messi ឬ​ Ronaldo អី​នោះ​ទេ​ ពួក​គេ​ច្បាស់​ជា​ឆ្លើយ​ថា​ Mbappe, Haaland, Salah, Lewandowski អី​ហើយ​។ និយាយ​ទៅ​ ពួក​គេ​ទាំង​ពីរនោះ​នៅ​តែ​លេង​បាន​នៅ​កម្រិត​ខ្ពស់​អញ្ចឹង​ គ្រាន់​តែ​កម្រិត​ទាំង​នោះ​វា​មិន​ដូច​ពី​មុន​ អញ្ចឹង​ពួក​គេ​លែង​​ជា​កីឡាករ​ល្អ​ជាង​គេ​ទៀត​ “។

យ៉ាង​ណា​ លោក​ Neville បាន​លើក​ឡើង​ថា​ឥឡូវ​នេះ​មាន​ Mbappe ដែល​មាន​សមត្ថភាព​ និង​អាច​ស្នង​កម្រិត​លេង​របស់​ Messi និង​ Ronaldo ​បាន​ហើយ​ រី​ឯ​ Haaland, Salah, Lewandowski ក៏​អាច​ដល់​កម្រិត​មួយ​នេះ​ផង​ដែរ​៕