តារា​របស់​ក្លឹប​ Bayern Munich កីឡាករ Thomas Muller ត្រូវ​បាន​ក្រុម​ពីរ​​ទាក់ទង​ផ្លាស់​ទៅ​លេង​នៅ Premier League។

Thomas Muller
Thomas Muller

កីឡាករ​វ័យ ​៣៣​ឆ្នាំ​​នៅ​តែ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ Bayern ដោយ​រក​បាន​ ៩​គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម​ ២០ លើកក្នុង​រដូវ​កាល​នេះ។ កុងត្រា​របស់ Muller ជាមួយ​ Bayern នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បន្ទាប់​ពី​រដូវ​កាល​នេះ។

យោងតាម​សារព័ត៌មាន​​របស់​អាល្លឺម៉ង់ Sport Bild បាន​ចេញ​ផ្សាយ​ថា កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​​សញ្ជាតិ​អាល្លឺម៉ង់​​កំពុង​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី​ក្លឹប Newcastle និង Everton។ ក្នុង​ទីផ្សារ​ដោះដូរ​​កីឡាករ​នៅ​ខែ​មករា​នេះ​​ក្លឹប Newcastle ត្រូវ​បាន​គេ​រំពឹង​នឹង​ចាយ​ប្រាក់​បន្ថែម​ទៀត​ដើម្បី​នាំ​កីឡាករ​ថ្មី​ចូល​ដើម្បី​ពង្រឹង​ក្រុម។

ថ្មី​ៗ​កន្លង​ទៅ Newcastle ទើប​តែ​ទិញ​បាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្ន​គម្លាត​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​ស្ថិត​នៅ​តំបន់​កាត់​ចោល ដូច្នេះ​ពួក​គេ​ក៏​ចង់​បាន​កីឡាករ​បន្ថែម​​ដើម្បី​ជួយ​ក្រុម​​ផង​ដែរ៕